ប្រជាពលរដ្ឋ : លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បន្តកក្រើករឿងរំលោភដីប្រជាពលរដ្ឋទៀតហើយ !!

ចែករំលែក៖

ខេត្តកណ្តាល៖ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បន្តកក្រើករឿងរំលោភដីប្រជាពលរដ្ឋទៀតហើយ !
! នៅស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលកំពុងប្រមូលផ្តុំគ្នាប្រឆាំងទៅនឹង ក្រុមការងារចុះទៅវាស់វែងដី ដោយពួកគាត់ប្រឆាំងយ៉ាងដាច់ខាតមិនឱ្យក្រុមការងារវាស់ដីនៅទីនោះឡើយ ដោយចោទប្រកាន់ថា, លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានរំលោភយកដីរបស់ពួកគាត់។

សូមបញ្ជាក់ថា, តាមរបាយការណ៍នគរបាលស្រុកកោះធំ ជម្រាបជូនលោកស្នងការនគរបាលខេត្ត បានលើកឡើងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក គឹម ចាន់ បញ្ញា អភិបាលរងស្រុក បានអញ្ជើញដឹកនាំក្រុមការងារស្រុក ចូលរួមសហការជាមួយក្រុមការងារខេត្ត ដឹកនាំដោយលោក អុល ចាន់ណូ នាយករងទីចាត់ការអន្តរវិស័យ ចុះពិនិត្យ និងវាស់វែងដីនៅចំណុចស្រះប្រាំបី ស្ថិតក្នុងឃុំពោធិបាន និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
សមាសភាពចូលរួមមាន:
-លោក សឿង សេងហុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
-លោក ទ្រី ផល្លា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
-លោក សុង គីមអេង ប្រធានការិយាល័យច្រកចេញចូលតែមួយ
-លោក សោម ឧត្តម ប្រធានការិយាល័យនីតិកម្ម
-លោក ងី សុវណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងកម្លាំងអាវុធហត្ថ
-លោក អ៊ួយ ឈាង អធិការរងនគរបាលស្រុក និងកម្លាំងនគរបាល
-មេឃុំ និងមេភូមិពាក់ព័ន្ធ។
ជាលទ្ធផល : ក្រុមការងារចម្រុះមិនអាចអនុវត្តការងារវាស់វែងបានទេ ព្រោះមានការតវ៉ា និងរារាំងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ។
សូមជម្រាបជូនថា, គួរណាស់តែថ្នាក់លើធ្វើការសើរើឡើងវិញ ជុំវិញបញ្ហាទំនាស់ដីធ្លីដែលកើតមានមិនចេះចប់មិនចេះហើយបង្កឡើងដោយ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ជះឥទ្ធិពលដ៏អាក្រក់បំផុតក្នុងសង្គម ជាពិសេស បើពុំមានការស្រាវជ្រាវប្រកបដោយតម្លាភាពទេ ភាពអយុត្តិធម៌ក្នុងសង្គមពិតជាកើតមានបង្កឡើងដោយអ្នកមានអំណាចមកលើប្រជាពលរដ្ឋ។ ដូច្នេះសូមស្ថាប័នពាក់ព័ន្ធមេត្តាចុះពិនិត្យឱ្យបានជាក់ស្ដែងថាតើប្រជាពលរដ្ឋរងគ្រោះដោយសារ លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ រំលោភយកដីធ្លី ឬក៏លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ គាត់មានដីកេរ្តិ៍អាកររបស់គាត់ នៅគ្រប់កន្លែងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល ។ ម្យ៉ាងទៀតតើដីទាំងនោះជាការទិញដោយស្របច្បាប់ រឿងជារបៀបរៀបចំឯកសារដើម្បីស៊ីដាច់ដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ? ៕

...

ដោយ, ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print