ភ្នំពេញ៖ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនមនុស្សចំនួន២.៩១៧នាក់ និងយានយន្តចំនួន ១.១៧០គ្រឿង បិទអាជីវកម្ម១ទីតាំង និងពិន័យជាប្រាក់ចំនួន ៤៣.១០០.០០០រៀល សរុប ១.៣៤២ករណី ។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណ:កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១.៣៤២ករណី៖ ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២.៩១៧នាក់ ឃាត់យានយន្តចំនួន១.១៧០គ្រឿង និងបិទអាជីវកម្ម១ទីតាំង និពិន័យជាប្រាក់សរុប ចំនួន ៤៣.១០០.០០០រៀល៕
...
ដោយ៖ ជ្រោយពេជ្រ