រដ្ឋធានីតូក្យូ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី បានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Yoichi MASUZOE អភិបាលក្រុងតូក្យូ ដោយបានឯកភាពគ្នា ដូចខាងក្រោមៈ
១-បង្កេីតក្រុមការងាររវាងរាជធានីភ្នំពេញនិងទីក្រុងតូក្យូ ដេីម្បីរៀបចំឯកសារឈានទៅចុះហត្ថលេខាលេីអនុស្សារណៈចងសម្ព័ន្ឋមេត្រីភាពរវាងទីក្រុងទាំងពីរ។
២-ទីក្រុងទាំង២ បានឯកភាពសហប្រតិបត្តិការលេីវិស័យដឹកជព្ជាូន កាកសំណល់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសាធារណៈ និងផ្លាស់ប្តូរ បទពិសោធន៍ បច្ចេកទេសលេីការអភិវឌ្ឍន៍ទីក្រុង ធ្វេីយ៉ាងណាឲ្យទំនាក់ទំនងទីក្រុងទាំងពីរកាន់ជិតស្និទ្ឋនិងល្អប្រសេីរ និងជំរុញការបព្ជាូនកីឡាករចូលរួមឲ្យបានច្រេីនសម្រាប់ កីឡាអូឡាំពិកតូក្យូឆ្នាំ២០២០និងកីឡាអាស៊ាននៅរាជធានីភ្នំពេញឆ្នាំ២០២៣។
៣-លោកអភិបាលក្រុងតូក្យូ បានទទួលយកការអព្ជេីាញពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដេីម្បីមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ក្នងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។
គួរបញ្ជាក់នៅឆ្នាំ២០២០ តូក្យូនឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក ហើយឆ្នាំ២០២៣ ភ្នំពេញក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បទពិសោធន៍នៃការរៀបចំកីឡាអូឡាំពិករបស់តូក្យូ និងក្លាយជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញវិញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម៕
ដោយ៖ សុខ ខេមរា