របួសជើងបង្ខំឱ្យអតីតម្ចាស់ជើងឯក US Open ដកខ្លួនចេញពីការប្រកួត Canadian Open

ចែករំលែក៖

កីឡាករវាយតឺន្នីស Rafael Nadal បានដកខ្លួនចេញពីការប្រកួត Canadian Open ដោយមានរបួសជើងមិនដល់៣សប្តាហ៍មុនការប្រកួត US Open ចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១១ សីហា ២០២១ម្សិលមិញ។

 

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានដកខ្លួនចេញពីកម្មវិធី Wimbledon និងកីឡាអូឡាំពិកដោយនិយាយថាគាត់ចង់សម្រាកបន្ទាប់ពីរដូវកាលថ្មីចាប់ផ្តើម។ Rafael Nadal បានលេងនៅវ៉ាស៊ីនតោននៅថ្ងៃទី៥ និងទី៦ ខែសីហា ប៉ុន្តែឥឡូវនេះនិយាយថា គាត់នឹងត្រលប់មកម៉ាល់តាដើម្បីព្យាបាលហើយអ្វីៗនឹងល្អប្រសើរឡើងវិញ ។

 

ម្ចាស់ជើងឯក US Open ៤សម័យរូបនេះបាននិយាយថា “ខ្ញុំមានបញ្ហានេះពីរបីខែមកហើយ វាមិនមែនជាស្ថានភាពរីករាយឡើយ។ អ្វីដែលសំខាន់បំផុតនោះគឺការរីករាយក្នុងការលេងកីឡាវាយតឺន្នីស។ ជាមួយនឹងការឈឺចាប់នេះខ្ញុំមិនអាចរីករាយនឹងការលេងបានទេ” ។

 

នៅទីក្រុងវ៉ាស៊ីនតោន Rafael Nadal បានធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរនៅក្នុងជ័យជម្នះជុំទី២ លើកីឡាករ Jack Sock ប៉ុន្តែមានភាពប្រសើរឡើងវិញបន្ទាប់ពីគាត់បានចាញ់កីឡាករ Lloyd Harris របស់អាហ្វ្រិកខាងត្បូងក្នុងទឹកទី៣ ។

 

Rafael Nadal ដែលឥឡូវនេះអាចនឹងខកខានការប្រកួត Cincinnati Masters  មុនពេលព្រឹត្តិការណ៍ US Open ចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហានឹងត្រូវជំនួសក្នុងការប្រកួតដណ្តើមពានរង្វាន់ Canadian Open ដោយកីឡាករអេស្ប៉ាញ Feliciano Lopez ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print