ប៉ោយប៉ែត÷ ជនជាតិថៃ ៦ នាក់ ដែលបម្រុងលបឆ្លងដែនចូលមកធ្វើការក្នុងកាស៊ីណូនៅក្នុងទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចការពារព្រំដែនថៃឃាត់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ អាជ្ញាធរថៃបានឲ្យដឹងថា បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបំប្លែងខ្លួន ដែលតា នោះ
បែរជាជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ៥ នាក់ ផងនោះ នាំគ្នាលបចូលទៅកម្ពុជា ដើម្បីធ្វើការក្នុងកាស៊ីណូ តែត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែនតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា
ជនជាតិថៃទាំង ៦ នាក់ គឺមានប្រុស ៥ នាក់ និងស្រី ១ នាក់ ។ពួកគេមកពីខេត្តឈៀងម៉ៃ ៣ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ និងទីក្រុងបាងកក ១ នាក់ ។
ពួកគេបានសារភាពថា ពួកគេបានមកដល់ខេត្តស្រះកែវតាំងពីព្រលប់ថ្ងៃទី១១ សីហាម្ល៉េះ។ លុះពេលទៀបភ្លឺពួកគេក៏បានដើរឆ្លងថ្នល់ត្រង់ចំណុចក្បែរវត្តណងយ៉ាកែវ ដើម្បីទៅជួបនឹងមេខ្យល់ដែលជាជនជាតិខ្មែរ ក្នុងការនាំឆ្លងដែនតែត្រូវតម្រួតថៃចាប់ខ្លួនទៅហើយ។
ពួកគេ បានអះអាងទៀតថា ការលបឆ្លងដែនចូលមកធ្វើការនៅកម្ពុជានេះគឺអាចធ្វើឲ្យពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ៍ក្រុងប៉ោយប៉ែត។ តាមការសន្យារបស់មេខ្យល់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅមិនឲ្យពិបាកឡើយ៕