ឆេះចម្ការដើមអាកាស្សាទំហំ៥ហិចតា សង្ស័យព្រោះអ្នកដុតព្រៃយកឃ្មុំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រៃចម្ការដើមអាកាស្សាទំហំ៥ហិចតា ត្រូវបានអគ្គិភ័យឆាបឆេះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចព្រមទាំងអាជ្ញាធរដែនដីសហការគ្នាពន្លត់ទាន់ពេលវេលាមិនឲ្យឆ្លងឆេះដើមអាកាស្សាទាំងមូល និងឆ្លងទៅឆេះផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ។

ករណីអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិបាវិតលើ សង្កាត់-ក្រុងបាវិត ក្រុងស្វាយរៀង។

មន្ត្រីនគរបាលសង្កាត់បាវិតបានប្រាប់អ្នកសារព័ត៌មាននគរវត្តឲ្យដឹងតាមទូរស័ព្ទការពីព្រឹកថ្ងៃទី២៥ខែមីនាថា ករណីភ្លើងឆេះចម្ការដាំដើមអាកាស្សាខាងលើនេះប្រជាពលរដ្ឋ និងសមត្ថកិច្ចព្រមទាំងអាជ្ញាធរមូលដ្ឋានបាននាំគ្នាពន្លត់ទាន់ពេលវេលាទៅលើអគ្គិកំពុងឆាបឆេះស្មៅមិនឲ្យរាលដាលឆេះដើមអាកាស្សា។ ប្រភពពីមន្ត្រីដដែលបានបន្តថា អគ្គិភ័យឆេះចម្ការខាងលើនេះ គេសង្ស័យថាមានក្មេងឃ្វាលគោ ក្របី នៅពេលថ្ងៃនាំគ្នាដុតភ្លើងយកឃ្មុំ ឬក៏ដុងព្រៃរកសត្វ លុះយប់ឡើងក៏ឆេះរាលចូលមកចម្ការដើមអាកាស្សាហើយក៏បង្កឲ្យមានការឆេះទ្រុងទ្រាយធំតែម្តងខណៈដែលអាកាសធាតុក្តៅខ្លាំងហើយស្មៅនិងព្រៃនៅក្នុងចម្ការដើមអាកាស្សានេះងាប់ដែលងាយនាំឲ្យមានអគ្គិភ័យឡើង។

មន្ត្រីអាវុធហត្ថដែលចុះទៅកាន់កន្លែងកើតហេតុដែលនោះបានបញ្ជាក់ថា ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១២យប់ថ្ងៃដដែល ហើយមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅទីនោះទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលកើតមានអគ្គិភ័យឆេះចម្ការដើមអាកាស្សាក៏ដូចជាចម្ការអំពៅនៅក្នុងខេត្តស្វាយរៀងដែលកន្លងមកធ្លាប់បានកើតឡើងជាបន្តបន្ទាប់ ពិសេសនៅរដូវក្តៅ។ ដោយសារមានករណីដដែលៗនេះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តមួយនេះបានអំពាវនាវផងដែលដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ព្រោះទ្រព្យសមត្តិរបស់យើងរកស្ទើរមួយជីវិតហើយបើការកើតមានអគ្គិភ័យឡើងតែមួយពព្រិចភ្លែកត្រូវឆេះម៉ត់។ ដូច្នេះហើយបានជាអាជ្ញាធរមានសមត្ថកិច្ចមិនថាតែនៅខេត្តស្វាយរៀងនោះទេ នៅទូទាំងប្រទេសតែងតែអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នភ្លើងផ្សែងនេះ៕

FB_IMG_1458880154068

FB_IMG_1458880174265

ដោយ៖ យឹម សុថាន

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print