ប៉ូលិសខេត្ដ Shandong បានចាប់ខ្លួន មនុស្ស៣៧នាក់ពីបទផលិតវ៉ាក់សាំងក្លែង ក្លាយមានតម្លៃជាង៩០លានដុល្លារ។ ហេតុការណ៍ខាងលើបានធ្វើឱ្យមានសំណួរ ជាច្រើនកើតឡើងពីសុវត្ថិភាពវ៉ាក់សាំង នៅលើទីផ្សារឧសថស្ថានធំលំដាប់ទីពីរ នៅលើពិភពលោក ។
កាលពីខែកុម្ភៈកន្លងទៅប៉ូលិសខេត្ដ Shandong បានចាប់ខ្លួនមនុស្ស២នាក់ ម្ដាយ និងកូនដោយចោទប្រកាន់ពីបទ រក្សាទុកវ៉ាក់សាំងខុសច្បាប់ និងហួស កាលបរិច្ឆេទប្រើប្រាស់មានតម្លៃសរុប រហូតដល់ទៅ៨៨លានដុល្លារអាមេរិក ដោយវ៉ាក់សាំងទាំងនោះបានលក់នៅ ជាង២០ខេត្ដចាប់តាំងពីឆ្នាំ២០១១មក ។
សារព័ត៌មានចិនបានផ្សាយថា កាល ពីថ្ងៃទី២៣ ខែមីនា ប៉ូលិសកំពុងតែបើក ការស្រាវជ្រាវទៅលើក្រុមហ៊ុនឱសថ ចំនួន៣ក្នុងនោះមានក្រុមហ៊ុន Shandong Zhaoxin និងBio Tech ដោយបានដក ហូតលិខិតអនុញ្ញាតហើយបង្ខំឱ្យផ្អាក់ សកម្មភាព ។
ក្រុមអ្នកស្រាវជ្រាវកំពុងតែស្វែងរកប្រភពផលិតឧសថទាំងនោះ។ វ៉ាក់សាំង ទាំងនោះអាចប៉ះពាល់ដល់សុខភាពឬ ឈានដល់ការស្លាប់ទៀតផង ដោយសារ តែការរក្សាទុកមិនត្រឹមត្រូវគ្មានគុណ ភាព។ ក្រុមអ្នកស្រាវជ្រាវក៏កំពុងស្វែង រកថា តើវ៉ាក់សាំងនោះមានលក់ទៅកាន់ ប្រទេសណាខ្លះ? ៕ ម៉ែវ សាធី