ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីណែនាំឲ្យសិល្បករ សិល្បការិនី ប្រើប្រាស់សម្លៀកបំពាក់ឲ្យបាន​សមស្របតាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសិល្បករ សិល្បការិនី មួយរយៈនេះ បានលែងខ្លួនស្ទើតែអស់ល្វែងលើ ល្វែងក្រោម នូវភាព​សិចស៊ីហួសព្រំដែន ចម្លងតាមវប្បធម៌បរទេសនិងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អ​ថ្លៃថ្លារបស់ខ្មែរនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានចេញសេចក្ដីណែនាំ​មួយជាបន្ទាន់ដល់សិល្បករ សិល្បការិនី ដែលលែងខ្លួនដើម្បីប្រយោជន៍បុគ្គល និងមិនគិតពីសេចក្ដីថ្លៃថ្នូរបស់ជាតិ។

នៅក្នុងសេចក្ដីណែនាំបានលើកឡើងថា ក្រសួងសង្កេតឃើញនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និង​លើទំព័រនៃបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក) តែងមានសិល្បករ សិល្បការិនីមួយចំនួន កំពុងចាប់យក​វប្បធម៌បរទេសមកធ្វើជាវប្បធម៌របស់ខ្លួន តាមរយៈការប្រើប្រាស់សំលៀកបំពាក់និងឥរិយាបថ ស្រើបស្រាល​នានាដែលមានលក្ខណៈប្រាសចាកពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ក្នុងគោល​ដៅ​អូសទាញនូវសមានចិត្តគាំទ្រពីទស្សនិកជនដើម្បីភាពល្បីល្បាញរបស់ខ្លួន។

ក្នុងបរិបទនេះ ដើម្បីរួមចំណែកដល់ការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អថ្លៃថ្លា​ ដែលជាមរតកដូនតានៃយើង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដូចខាងក្រោម៖

១-សិល្បករ សិល្បការិនីទាំងអស់ សូមប្រើប្រាស់សម្លៀកបំពាក់ ឲ្យបានសមស្របតាមទំនៀមទំលាប់​ប្រពៃណីរបស់ជាតិមានឥរិយាបថ ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់នៃ​ដូនតាយើង។

២-គ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់ សូមចូលរួមទប់ស្កាត់ និងបញ្ឈប់នូវរាល់ការចាក់ផ្សាយទាំងឡាយ​ណាដែលមានសកម្មភាព ឥរិយាបថ និងការស្លៀកពាក់បម្រើដល់ការសម្ដែង ដែលមានផលប៉ះពាល់ដល់​វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕ សុខ ខេមរា

20160325024644

20160325024644 (1)

20160325024644 (2)

20160325024644 (3)

20160325024644 (4)

20160325024644 (5)

20160325024644 (6)

20160325024634

20160325024633

20160325024812

20160325024812 (1)

20160325024808

20160325024814

...

20160325024814 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print