ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ៖ សមគំនិត ក្នុងអំពើលួច (សម្ភារ:) នៅចំណុចមុខផ្ទះ១៤z ផ្លូវលេខ ២០៧ ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ កាលពីថ្ងៃ០៥.០៨. ២០២១ វេលាម៉ោង ០៣និង១០នាទីទៀបភ្លឺ។
»ជនសង្ស័យចំនួន០៣នាក់:
១- ឈ្មោះ គាត ពិសិដ្ឋ ហៅសិដ្ឋតូច ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិត ប្រាកដ មុខរបរ: គ្មាន (ប្រើប្រាស់ថ្នាំញៀន) ។
២- ឈ្មោះ គឹម វណ្ឌី ហៅវណ្ឌី ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២០៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ: ប្រជាការពារ។ (ប្រើប្រាស់ថ្នាំញៀន) ។
៣-ឈ្មោះ ទួន ផាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខបេតុង សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ មុខរបរ: កម្មករ ផ្សារ ដើមគរ។
»វត្ថុតាងដកហូត៖
– តុឈើចំនួ ន ០១, គ្រែឈើចំនួ ន០១,ហ្គីតាក្នុងស្រោមចំនួន០១,ក្បាលកុំព្យូទ័រចំនួន០១ គ្រឿងម៉ាកឌែល(ក្នុងបន្ទប់ដេករបស់ឈ្មោះ គឹម វណ្ឌដា) ធុងសាំងចំនួ ន០១ ពណ៌ក្រហម និងកាងរថយន្ដចំនួ ន០២ពណ៍ស និងពណ៍ខ្មៅ (នៅមុខផ្ទះ) រនូតគ្រែចំនួ ន ២៣ដើម,ទ្វារដែកចំនួ ន០១,ទ្វារឈើចំនួន០១ និងកញ្ចក់ពណ៌ខ្មៅមួយផ្ទាំ(នៅមុខឃ្លាំងក្បែរផ្ទះជនសង្ស័យ) ជារបស់ជរងគ្រោះ សមត្ថកិច្ចយើងបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមា នការឯកភាពពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុុមជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅ អធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា