ខេត្តសៀមរាប៖ មនុស្ស ៣នាក់បានរងរបួសធ្ងន់និងស្រាល ខណ:នាំគ្នាចាប់ក្របីដើម្បីខ្លុះច្រមុះ ក៏ត្រូវក្របីវ័ធ បណ្តាលឲ្ររបួសជាបន្តបន្ទាប់។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៥ខែសីហា ឆ្នំា២០២១ នៅចំណុចទំនប់កញ្ចុះស្ថិតនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្រ្តីនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិឃុនមោឃ រងរបួសធ្ងន់ធ្លាយពោះ,២.ឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិច្រេស រងរបួសមុតត្រង់ក្បាលជង្គង់(ស្រាល)និង៣.ឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស រងរបួសមុតដៃ (ស្រាល) ។ ជនរងគ្រោះទាំងបីនាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់នាំគ្នាចាប់ក្របីជំទង់មួយក្បាលដើម្បីខ្លុះកន្លុះ។ ប៉ុន្តែខណ:នោះក្របីប្រឹងរើបម្រាស់របូតពីដៃក៏ត្រូវក្របីវ័ធបណ្តាលឱ្យមនុស្សរងរបួសជាបន្តបន្ទាប់តែម្តង៕