លោកស្រី ឱ វណ្ណឌីន: “បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ “

ចែករំលែក៖

ភ្នំពេញ, បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ លោកជំទាវថ្លែងថា សូមកុំមានការយល់ច្រឡំទៀត ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី ។ នេះជាការថ្លែងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid ទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
លោកស្រីបានបញ្ជាក់ទៀតថា, បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរទៅធ្វើការងារផ្សេងៗដោយមិនអនុវត្តវិធានការសុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទីកាន់មនុស្សម្នាក់ទៀតជាក់ជាមិនខាន។
លោកជំទាវ បានបញ្ជាក់បន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវសុខភាពដោយខ្លួនឯង នឹងរួមទទួលខុសត្រូវជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួមអនុវត្តវិធានការសុខាភិបាល នោះយើងនឹងអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ទាំងមូលជាក់ជាមិនខាន។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានប្រកាសបើកដំណើរការយុទ្ធនាការជាតិ ក្រោមប្រធានបទ “ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ ២០២១នេះ ដែលជាវិធានការបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
យុទ្ធនាការនេះមានការចូលរួមមកពីសមាសភាពគ្រប់ក្រសួងស្ថាប័ន ,រាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធនានា។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៣,៩៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៨,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print