ខេត្តរតនគិរី៖ រថយន្តហាយឡែនឌ័រមួយគ្រឿងជ្រុលទៅបុកចំរេសាវ័រប្រេងរថយន្តហ៊ីយ៉ាន់ដាយ កំពុងបើកបរបញ្ច្រស់ទិសគ្នាបណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវគៀបជាប់តៃកុងស្លាប់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៩ៈ០០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុប និងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7559បណ្តាលឲ្យស្លាប់បុរសម្នាក់គៀបជាប់ក្នុងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់យក្ខឡោម និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ចុះទៅអន្តរាគមន៍គាស់យកសពជនរងគ្រោះចេញពីរថយន្ត៕
...
ដោយ៖ វុទ្ធឦសាន