រុស្ស៊ី៖ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ភៀសខ្លួនជាមួយរថយន្ត៤គ្រឿងដឹកប្រាក់ទាំងអស់

ចែករំលែក៖

កាលពីថ្ងៃទី១៥ខែសីហា អតីតនាយករដ្ឋមន្ត្រីអាហ្វហ្គានីស្ថាន បានភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ក្រោយក្រុមតាលីបង់ចូលដល់រដ្ឋធានី។ អ្នកនាំពា្យស្ថានទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថានលោក Nikita Ishenko បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Ghani ទទួលបានការការពារពីរថយន្តជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត៤គ្រឿងផ្ទុះប្រាក់សុទ្ធទាំងអស់ ដើម្បីគេចខ្លួនចេញពីប្រទេស។

ប្រាក់ទាំងនោះបានបញ្ជូនឡើងឧទ្ធម្ភាគចក្រដើម្បីចាកចេញពីប្រទេស មុនពេលតាលីបង់ គ្រប់គ្រងទាំងស្រុង ។ ប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដឹកប្រាក់មិនអស់នៅមានសល់ជាច្រើនទៀត នៅរថយន្ត ទុកឲ្យកូនចៅចែកចាយគ្នា ។
ពាក់ព័ន្ធនឹងទីតាំងដែលអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានទៅលាក់ខ្លួន តាមព័ត៌មានផ្លូវការថ្មីមួយត្រូវបានបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺកំពុងស្ថិតនៅប្រទេសអូម៉ង់ ដើម្បីត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍ខាងលើនេះបានបន្តទៀតថា លោក Hamdullah Mohib ដែលត្រូវជាអតីតទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន ក៏កំពុងស្ថិតនៅជាមួយលោក Ghani ផងដែរ។ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ធ្លាប់បានបង្ហោះសារ នៅលើគណនា Facebook របស់លោកថា ការសម្រេចចិត្តចាកចេញពីប្រទេសលោក គឺដើម្បីចៀសវាងនូវការបង្ហូរឈាម រវាងកងកម្លាំងរក្សាសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលអាចនឹងនាំឲ្យប្រជាជនរាប់លាននាក់ កំពុងរស់នៅទីក្រុងកាប៊ុល ជួបវិបត្តិកាន់តែខ្លាំងថែមទៀត។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានមួយរូបទៀត គឺលោក ហាមីដ កាហ្សៃ (Harmid Karzai) និងប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិជាន់ខ្ពស់ លោក Abdullah Abdullah កំពុងស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលនៅឡើយ ដើម្បីចរចាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ជាមួយនិងក្រុមតាលីបង់ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីដំណើរវិវឌ្ឍចុងបញ្ចប់ថា នឹងទៅជាយ៉ាងណានោះឡើយ៕ ដោយ៖សាធី

...


ប្រធានាធិបតី Ashraf Ghani ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ។ រូបភាព៖Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print