តូបលក់នំCAKE ជាប់ស្តុបថ្នល់បត់ខណ្ឌដង្កោ​ ត្រូវអគ្គីភ័យឆាបឆេះស្ទេីរទាំងស្រុង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានតូបលក់នំCAKE មួយកន្លែងជាប់ស្តុបថ្នល់បត់​ តាមផ្លូវ២១៧​ ក្នុងភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានអគ្គីភ័យឆាបឆេះស្ទេីរតែទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរខណ្ឌដង្កោ​ ចុះអន្តរាគមន៍កាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២១​ ។

​ តាមប្រភពព័ត៌មានពីអ្នកជិតខាងក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេលឺសំឡេងផ្ទុះចេញពីខាងក្នុងតូបលក់នំCAKE ខាងលេី​ រួចក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍​ ។​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ ហេីយទីតាំងខាងលេីក៏មិនឆ្ងាយពីកន្លែងផងនោះ​ អាជ្ញាធរមូលដ្ឋាន​និងមន្ត្រីជំនាញ​បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះមកដល់ហេីយធ្វេីការបាញ់ពន្លត់អស់ទឹកចំនួនមួយឡានក៏រលត់ទៅវិញជាស្ថាពរ​ ដោយប្រេីពេលពន្លត់ប្រហែល២០នាទីប៉ុណ្ណោះ​ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស​ និងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ​ ។

​ បេីតាមសម្ដីបុរសម្នាក់​ដែលជាម្ចាស់តូបលក់នំCAKE ខាងលេី​សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា​ រាល់ថ្ងៃគាត់លក់នំCAKE និងសម្ភារធ្វេីខួបកំណេីត​ ហេីយរាល់ពេលព្រលប់មុនអាជ្ញាធរដាក់បម្រាមគោចរ​ គាត់ក៏បានដោតខ្សែភ្លេីងដេីម្បីក្លាសេនំកុំឲ្យខូច​រួចបិតទ្វាត្រឡប់ទៅផ្ទះ​សម្រាក​ ស្រាប់តែនៅថ្ងៃកេីតហេតុក៏កេីតមានអគ្គីភ័យឆាបឆេះតូបរបស់គាត់បែបនេះ​ ។

​ ក្នុងករណីនេះ​ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងដែរថា​ មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពី​ ឆ្លងចរន្តអគ្គិសនី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print