អគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ បានបំភ្លឺដោយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមក្រសួងបរិស្ថាន​ បា​បញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹកថ្ងៃអង្គារទី​១៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ អគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ បានបំពាក់សម្ភារសូឡាបំភ្លឺអគារដោយប្រើថាមពន្លឺព្រះអាទិត្យ (Solar Campus Photovoltaic System) ដើម្បីបំភ្លឺទីតាំងសំខាន់ៗក្នុងអគារ បរិវេណជុំវិញ និងទីលានកីឡា។ តាមរយៈការប្រើប្រាស់ប្រព័ន្ធសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យខាងលើនេះ គេអាចកាត់បន្ថយការប្រើប្រាស់ថាមពលពីបណ្តាញអគ្គិសនីធម្មតាបានពី១៥-៣០% កាត់បន្ថយការចំណាយថ្លៃអគ្គិសនី ជួយគាំពារបរិស្ថាន និងជួយបង្កើនសោភ័ណភាពនៃអគារផងដែរ។

សូមបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថមសម្ភារសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យចំនួន១០គ្រឿង ជូន សសយក រាជធានីភ្នំពេញ ហើយសម្ភារទាំងនេះ បានតម្លើងរួចរាល់ និងបានដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សម្ភារសូឡាគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងបរិស្ថាននិងអេកូឡូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លើគំនិតផ្តួចផ្តើមកសាងតំបន់គំរូបញ្ចេញកាបូនតិចនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តល់ជូនសសយក នូវឧបករណ៍ចម្រោះទឹកហូបថ្មីប្រកបដោយគុណភាពចំនួន១គ្រឿង ដើម្បីបំពេញតម្រូវការទឹកហូបប្រកបដោយគុណភាពនៅក្នុងអគារ ចូលរួមចំណែកលើកកម្ពស់សុខភាពរបស់អ្នកប្រើប្រាស់ កាត់បន្ថយការប្រើប្រាស់ទឹកដប និងសំណល់ដបប្លាស្ទីកដែលបង្កបញ្ហាបរិស្ថាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print