សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់តាមដីការពីបទញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ១ឃាត់ខ្លួនបុរសម្នាក់តាមដីការពីបទញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននាម៉ោង ១០ ព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមដីការចាប់ខ្លួន លេខ ៦៩០ ត.ព្រ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ របស់លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោកឡូ ភារម្យ អធិការរងទទួលផែនគ្រឿងញៀនបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ វួច ដាវិដ ហៅ អ៊ួង ចាន់ពិសិដ្ឋ ហៅ ប៉ារ៉ា អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១៣E0 ផ្លូវ ៣៦១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
+លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាក់ការបន្តតាមនីតិវិធី៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print