នៅក្នុងឃ្លីបវីដេអូដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឱ្យឃើញថា ខ្មាន់កាំភ្លើងក្រុមតាលីបង់ បានជិះរថយន្តបុកគ្នាសម្រាប់ក្មេងៗលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោយពីបានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលមក។
ក្រុមទាហានតាលីបង់បានកាន់កាំភ្លើងជាប់នឹងដៃ ចំណែកមិត្តភក្តិផ្សេងទៀតជិះឡានបុកគ្នាយ៉ាងសប្បាយរីករាយ។ ឃ្លីបវីដេអូស្តីពីសកម្មភាពនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលបង្ហោះក្នុងរយៈពេលខ្លី គឺមានអ្នកចូលទស្សនាដល់ទៅ១,៥លាននាក់។
ក្រៅពីជិះឡានបុកគ្នាក្រុមទាហានតាលីបង់ ក៏បាននាំគ្នាជិះសេះក្មេងៗលេង និងកម្មវិធីសម្រាប់ក្មេងលេងជាច្រើនទៀតនៅក្នុងរដ្ឋធានីកាប៊ុល។ នេះជាសកម្មភាពបន្ធូរអារម្មណ៍យ៉ាងសប្បាយរីករាយបំផុតក្រោយការលាក់ខ្លួនតាមព្រៃភ្នំអស់រយៈពេល២០ឆ្នាំកន្លងមក ។
អ្នកខ្លះបាននិយាយថា ខកខានចូលទីក្រុងយូរហើយ ពេលបានចូលមកលេងឲ្យសប្បាយម្តង ។ ក្រុមតាលីបង់ធ្លាប់តែសម្ងំលាក់ខ្លួនខ្លាចរងការវាយប្រហារពីអាមេរិក នៅពេលនេះទទួលបានសេរីភាពវិញហើយក្រោយការតស៊ូរយៈពេល២០ឆ្នាំ៕ដោយ៖ធីរីណា
ប្រភព៖Twitter.