ភាគីចិនឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកស្តីពីការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានបន្ទាប់ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ឲ្យដឹងថា, , នាថ្ងៃទី១៦ ខែសីហា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទសារព័ត៌មានបានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមសារព័ត៌មានស្តីពីសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោក(WHO)ក្នុងការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដនៅជំហានបន្ទាប់។ លោកស្រីបានលើកឡើងថា ភាគីចិនបានកត់សំគាល់លើសេចក្តីថ្លែងការណ៍ខាងលើដែលធ្វើឡើងដោយលេខាធិការដ្ឋាននៃអង្គការ WHOកាលពីនៅថ្ងៃទី១២ សង្កត់ធ្ងន់លើការស្វែងរកប្រភពដើមនៃជំងឺវីរុសជំហានបន្ទាប់គួរតែផ្អែកលើមូលដ្ឋានគ្រឹះនៃជំហានដំបូង អនុវត្តតាមអនុសាសន៍នៃរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន-WHO។ លោកស្រីយល់ថាការស្វែងរកប្រភពដើមនៃជំងឺវីរុសគួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរក្លាយជាឧបករណ៍ក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកឬឧបករណ៍នយោបាយឡើយ។ ទស្សនៈទាំងនេះគួរតែទទួលបានការអនុវត្តក្នុងការងារពាក់ព័ន្ធរបស់អង្គការWHO ។

 

លោកស្រីបន្តទៀតថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការបរទេសបានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ប្រេសិតការទូតប្រចាំចិនស្តីពីការស្វែងរកប្រភពដើមនៃជំងឺវីរុស ដោយបានពន្យល់យ៉ាងច្បាស់អំពីគោលជំហររបស់ចិននិងវឌ្ឍនភាពការងារចុងក្រោយសម្រាប់បញ្ហាមួយនេះ។ លោកស្រីចង់បញ្ជាក់ថា អង្គការWHOជាស្ថាប័នមួយរបស់ប្រទេសជាសមាជិក។ ការងារស្វែងរកប្រភពដើមនៃជំងឺវីរុសមានសារៈសំខាន់យ៉ាងខ្លាំង ហើយការងារស្វែងរកប្រភពដើមជំងឺវីរុសជំហានបន្ទាប់ត្រូវដឹកនាំដោយប្រទេសជាសមាជិក។ លេខាធិការដ្ឋានគួរតែពិគ្រោះយោបល់យ៉ាងពេញលេញជាមួយប្រទេសជាសមាជិកលើផែនការការងារជាសកលមួយនេះដោយរួមបញ្ចូលទាំងយន្តការបន្តបន្ទាប់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចពាក់ព័ន្ធរបស់WHA គោរពយោបល់របស់ប្រទេសជាសមាជិក និងរឹតតែកំណត់ពិភាក្សាជាមួយប្រទេសពាក់ព័ន្ធផ្ទាល់លើផែនការស្វែងរកប្រភពដើមនៃជំងឺវីរុស។ បង្កើតកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពដោយឈរលើមូលដ្ឋានគ្រឹះមួយនេះ៕

 

中方回应世卫组织秘书处就下阶段新冠病毒溯源问题发表的声明

 

8月16日,中国外交部发言人华春莹在例行记者会上就世界卫生组织秘书处日前关于下阶段新冠病毒溯源问题的声明回答记者提问。华春莹说,中方注意到世卫组织秘书处12日就下阶段溯源问题发表的声明,强调下阶段溯源应该在第一阶段研究基础上,实施中国-世卫组织联合研究报告中的建议;认为寻找新病原体的起源应该建立在科学基础上,不应该成为相互指责或政治攻防的工具。这些观点应该在世卫组织相关工作中得到落实。

 

华春莹说,上周五,外交部召开新冠病毒溯源问题驻华使节吹风会,全面阐述了中方在溯源问题上的立场主张和最新工作进展。我想强调,世卫组织是由成员国主导的。溯源工作事关重大,全球下阶段溯源工作也必须由成员国主导。秘书处应就全球溯源工作计划、包括后续机制同成员国充分协商,认真履行世卫大会相关决议,尊重成员国意见,对当事国的溯源计划更应同当事国协商确定,在此基础上有效开展合作。៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print