ខេត្តបន្ទាយមានជ័យ ÷ យុវជនម្នាក់ ជាកម្មករស្តង់លក់និងទិញដំឡូងមី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបូមខ្សល់កកង់គោយន្តកន្ត្រៃលើសចំណុះបណ្តាលឲ្យផ្ទុះខ្ទាតថាសកង់គោយន្តត្រូវក្បាល។
ឧបទ្ទវហេតុនេះកើតឡើងនៅរសៀល ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្តង់ទិញនិងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដាំ សាវិន ភេទប្រុសអាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ។ជនរងគ្រោះបានទៅធ្វើកម្មករស៊ីឈ្នួលកិន និងហាលដំឡូង មីដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សាក្សីបានប្រាប់សមត្ថកិច្ចថា
នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្រ្តៃរាស់ដំឡូងមី ដែលកិនហើយដើម្បីវែកហាលកម្តៅថ្ងៃប៉ុន្តែកង់គោយន្តខាងឆ្វេងធូរខ្យល់។ ពេលនោះជន រងគ្រោះ បានបើកទៅបូបូមខ្យល់កង់នៅកន្លែង ស្តង់ មួយក្បែរនោះ។ លុះនៅពេលកំពុងបូមខ្សល់នោះ ជនរងគ្រោះរវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទមទម្ងន់ខ្យល់បណ្តាល ឲ្យលើសចំណុះក៏ផ្ទុះកង់ លាន់ដូចគ្រាប់បែកហើយថាសកង់គោយន្តរបូតប៉ើងបុកចំចិញ្ចើម ខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកស្វាយចេកបានចុះទៅធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយឧបទ្ទវហេតុខាងលើប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕