សមត្ថកិច្ច​ថៃចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ២នាក់ចោទ​ពីបទ​ចូល​កាប់​ឈើក្នុង​ព្រៃឧទ្យាន​ជាតិ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ថៃរាយការណ៍ថា សមត្ថកិច្ច​ថៃ​បានចាប់ខ្លួនពលរដ្ឋ​ខ្មែរ២នាក់នៅ​ព្រំដែនដោយចោទ​ពីបទ​ចូល​កាប់​ឈើ ខុសច្បាប់ រហូតមកទល់​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២១នេះ ពលរដ្ឋ​ខ្មែរ​ទាំង ២ នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ថៃ នៅ​ស្រុក​ឡាក់ ហាន​សាយ ខេត្ត​បូរី​រម្យ កសាង​សំណុំរឿង បញ្ជូនទៅ​ថ្នាក់លើ​របស់ខ្លួន​ហើយនឹង​បន្ត ទៅ​ដល់ដៃ​តុលាការនៅថ្ងៃស្អែកនេះ ។
សមត្ថកិច្ចការពារព្រំដែនថៃបន្តថាកាលពីវេលាម៉ោង១២និង១២អធ្រាត្រថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ២ នាក់ ត្រូវបាន​មេព្រៃ​ថៃ (​ឧ​ទ្យា​នុ​រក្ស​ថៃ​) ចាប់ខ្លួន​នៅត្រង់ចំណុច ខាងជើង បង្គោល​សីមា ២៨ ប្រហែល ៥០០ ម៉ែត្រ​។​
​ពលរដ្ឋ ២ នាក់​ដែលសមត្ថកិច្ចថៃឃាត់ខ្លួននោះ ១.​ឈ្មោះ លឿន សែន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ ដងរែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក និង ២.​ឈ្មោះ ពា ពាន់ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ថ្មី​កណ្ដាល ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ។​
ពលរដ្ឋខាងលើត្រូវសមត្ថកិច្ចថៃប្រាប់ពី​មូលហេតុ នៃ​ការចាប់ខ្លួន​នេះធ្វើឡើងដោយពួកគាត់ចូល កាប់​ឈើ នៅ​ទឹកដី​ថៃ (​ឧទ្យាន​ជាតិ ព្រះមហាក្សត្រ​ថៃ​) នៅ​ជួរ​ភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ ស្រុក​ឡាក់​ហាម​សាយ ខេត្ត​បូរី​រម្យ ទល់មុខ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ក្រោយទទួលព័ត៌មាននេះ ក្រុមគ្រួសារ​ជនជាតិខ្មែរទាំង២​នាក់ បានមក​រាយការណ៍ ជូន​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ រដ្ឋបាល ស្តីពី​ការបាត់​ខ្លួន សមាជិក​ក្រុមគ្រួសារ​ខ្លួន នៅ​ថ្ងៃទី​១៧ ខែសីហា កកន្លងទៅ។
ចំពោះបញ្ហាខាងលើនេះក្រុមអ្នកព័ត៌មានយើងមិនទាន់ទទួលបានដំណឹងពីអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃនៅឡើយទេ៕

...

ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print