ទីតាំងបូមខ្សាច់ដ៏អនាធិបតេយ្យនៅស្រុកភ្នំក្រវ៉ាញសុទ្ធតែមានការបើកភ្លើងខៀវពីសមត្ថកិច្ចអាជ្ញាធរនិងជំនាញពាក់ព័ន្ធ

ចែករំលែក៖

ខេត្តពោធិសាត់៖ នៅចំណុចទីតាំងភូមិ-ឃុំដំណាក់អំពិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ មានម៉ាស៊ីនបូមខ្សាច់ជាច្រើនកន្លែងបានដំណើរការយ៉ាងអនាធិបតេយ្យ បង្កឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋ លើបញ្ហាប៉ះពាល់បរិស្ថាន។

គេបានរាយការណ៍មកថា ទីតាំងបូមខ្សាច់ខាងលើមានពាក់ព័ន្ធទៅនិងការអនុញ្ញាតពីខាងមន្ទីរ រ៉ែ និងថាមពល អជ្ញាធរស្រុក ដោយមិនមានលិខិតអនុញ្ញាតណាមួយពីក្រសួង ឬការវាយតម្លៃដោយក្រុមបច្ចេកទេសសម្រាប់ទីតាំងទាំងនោះទេ។

បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានប្រាប់កាសែតក្នុងស្រុកកន្លងទៅថាៈ ទីតាំងបូមខ្សាច់ទាំងនោះមានការអនុញ្ញាតពីសមត្ថកិច្ចជំនាញ អាជ្ញាធរត្រឹមត្រូវក្នុងនោះគឺមានការត្រួតពិនិត្យជាប្រចាំពីខាងមន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧតុនិយម ជាមួយអាជ្ញាធរ។ លោកអភិបាលខេត្តបន្តថា រឿងប្រជាពលរដ្ឋគាត់ព្រួយបារម្ភពីបញ្ហាប៉ះពាល់បរិស្ថាននោះគឺជារឿងរបស់គាត់ប៉ុន្តែមន្ត្រីជំនាញ អាជ្ញាធរបានធ្វើការតាមដានដោយយកចិត្តទុកដាក់ជាប្រចាំ។

កន្លងទៅករណីបូមខ្សាច់ដ៏អនាធិបតេយ្យនៅខេត្តពោធិសាត់ធ្លាប់ត្រូវបានលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះបង្ក្រាបដោយផ្ទាល់នៅតាមមាត់ស្ទឹងពោធិសាត់ និងមាននៅចំកណ្តាលពោធិសាត់ មុខច្រមុះភ្នែកអាជ្ញាធរ មន្ត្រីជំនាញទៀតផង។

ដូច្នេះទីតាំងបូមខ្សាច់នៅចំណុចភូមិឃុំដំណាក់អំពិល ស្រុកភ្នំក្រវ៉ាញ ដែលមានជាច្រើនកន្លែង សុទ្ធតែជាការធ្វើអាជីវកម្ម លាក់លៀមរវាងការឃុបឃិតគ្នាឈ្មួញ និងអាជ្ញាធរ ក៏ដួចជំនាញពាក់ព័ន្ធ៕

20160326000040

20160326000040 (1)

20160326000046

20160326000046 (1)

20160326000046 (2)

20160326000050

20160326000050 (1)

20160326000212

ដោយ៖ សុខ ខេមរា

...

១២៣1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print