លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តចុះពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចំនួន២គោលដៅគឺ៖ ទី១-គោលដៅផ្លូវលេខ១០១៩ មុខទីតាំងបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។ ទី២-គោលដៅផ្លូវលេខ៥៩៨ មុខវិហារយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងធ្វើការល្បាតតាមផ្លូវ តាមភោជនីយដ្ឋាន និងកន្លែងលក់ដូរក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ បំបែកការជួបជុំ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការល្បាតតាមផ្លូវ តាមភោជនីយដ្ឋាន និងកន្លែងលក់ដូរក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ បំបែកការជួបជុំ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមការណែនាំបន្ថែមសេចក្តីសម្រេចលេខ០២០/២១ សណន របស់សាលារាជធានីភ្នំពេញ ស្តីពី« ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ »។

ជាក់ស្ដែង​ក្នុង​ការចុះអនុវត្តការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ​ បានធ្វេីឡេីងតាមមូលដ្ឋានសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី(Delta) ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ( ចាប់ពីម៉ោង ១០:០០នាទីយប់ ដល់ម៉ោង ៣:០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១ ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print