គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បានផ្តល់អំណោយជាសម្ភារមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប, កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ខេត្តសៀមរាប បានផ្តល់នាំយកអំណោយជាសម្ភារសម្រាប់បម្រើក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួម ម៉ាស ១០កេសធំ ស្មើរនឹង ២៥០០០ម៉ាស អាល់កុល ៥កាន ស្មើរនឹង ១៥០L និងស្រោមដៃពេទ្យ ៥កេសធំ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។

ក្នុងនាមតំណាងឲ្យលោក ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្ត ដ៏សប្បុរសធម៌របស់លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី និងក្រុមការងារ ដែលផ្តល់នូវជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របពេលដែលខេត្ត កំពុងជួបនូវការខ្វះខាត នៅពេលដែលខេត្តសៀមរាប បានកំពុងរងគ្រោះក្នុងការឆ្លងរាលដាលចូលក្នុងសហគមន៍ ដែលបានកើនឡើងគួរឲ្យមានការព្រួយបារម្ភបំផុត ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា សម្ភារទាំងនេះ នឹងធ្វើការផ្តល់ជូនទៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាតម្រូវការតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្តផងដែរ ។ ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងដូសទីពីររួចហើយនោះក្តី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print