ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា បិទខ្ទប់ផ្លូវលេខ១៤៤ ចន្លោះផ្លូវលេខ១៣ និងផ្លូវលេខ៥ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, ចាប់ពីថ្ងៃ១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវ និងកន្លែងប៉ះពាល់។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ លើកហេតុផលថា, ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃកាវិភាគរកមើល មេរោគកូវីដ ប្រភេទ Delta និងមានចំណាត់ការបន្ត។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ និងអ្នកដែលបានប៉ះពាល់ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា
...