មានករណីឆ្លងជំងឺកូវីដ-១៩ដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅប្រទេសជប៉ុន

ចែករំលែក៖

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ករណីដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅកន្លែងស្នាក់នៅរបស់កីឡាករចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ុន្មានថ្ងៃមុនការប្រកួតបើកឆាក ខណៈដែលប្រទេសជប៉ុនកំពុងប្រយុទ្ធនឹងរលកនៃការឆ្លង។ ករណីនេះពាក់ព័ន្ធនឹងបុគ្គលិកទាក់ទងនឹងការប្រកួតខាងលើដែលមិនមានទីលំនៅក្នុងប្រទេសជប៉ុន ។

រហូតមកដល់ពេលនេះអ្នករៀបចំបានរាយការណ៍ពីករណីចំនួន៧៤ដែលទាក់ទងទៅនឹងកីឡាប៉ារ៉ាឡាំពិកដែលភាគច្រើនស្ថិតក្នុងចំណោមអ្នកម៉ៅការ និងបុគ្គលិកក្នុងការប្រកួតដែលរស់នៅក្នុងប្រទេសជប៉ុន។ ករណីចំនួន៦ផ្សេងទៀតត្រូវបានរាយការណ៍ដោយរកឃើញក្នុងតំបន់ដែលរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។

មិនទាន់មានករណីឆ្លងនៅឡើយទេ ក្នុងចំណោមអត្តពលិកដែលបានចូលមកស្នាក់នៅកាលពីថ្ងៃអង្គារ។ កីឡាប៉ារ៉ាឡាំពិកនឹងបើកនៅថ្ងៃទី២៤ ខែសីហាដោយមានអត្តពលិកប្រហែល៤.៤០០នាក់មកពីក្រុមប្រហែល១៦០ដែលនឹងចូលរួម។ ពួកគេចាប់ផ្តើមប្រហែលពីរសប្តាហ៍បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកបានបញ្ចប់ដោយអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេអាចការពារការរីករាលដាលនៃការឆ្លងណាមួយតាមរយៈវិធានការប្រឆាំងជំងឺនេះយ៉ាងលំបាក។

រហូតមកដល់ពេលនេះករណីវិជ្ជមានចំនួន៥៤៦ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងកីឡាអូឡាំពិកត្រូវបានរាយការណ៍ ហើយអ្នកជំនាញខ្លះបានអះអាងថា ការរៀបចំការប្រកួតកីឡាបានធ្វើឱ្យប៉ះពាល់ដល់ការផ្ញើសាររបស់រដ្ឋាភិបាលស្តីពីច្បាប់ប្រឆាំងនឺងជំងឺឆ្លង និងរួមចំណែកដល់ការកើនឡើងនៃការឆ្លងក្នុងស្រុក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងវីរុសប្រចាំថ្ងៃជាង២០.០០០ករណីច្រើនជាងពេលមុន ហើយរដ្ឋាភិបាលបានពង្រឹង និងចាត់វិធានការពីស្ថានភាពគ្រាអាសន្នកើនដល់១៣តំបន់រហូតដល់ថ្ងៃទី១២ ខែកញ្ញា។ វិធានការនេះកាត់បន្ថយរយៈពេលបើកភោជនីយដ្ឋាន និងបារ និងហាមឃាត់ពួកគេមិនឱ្យលក់គ្រឿងស្រវឹង ប៉ុន្តែអ្នកជំនាញបានចោទសួរពីប្រសិទ្ធភាពនៃការរឹតត្បិតនេះជាមួយនឹងករណីដែលបន្តកើនឡើងដដែល ៕ (រូបភាព ៖ AFP)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print