ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉យ៉ា
អភិបាលក្រុងសិរីសោភ័ណ លោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៩០គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត
មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់នៅតំបន់ភូមិសាស្ត្រមានការបិទខ្ទប់ បិទផ្ទះមានការចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន។
អំណោយក្នុងមួយគ្រួសាៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងទឹកត្រី១យួរ ៕
ដោយ៖សហការី