សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ ករណីជាសះស្បើយចំនួន១៨៧នាក់ នៅខេត្តបាត់ដំបង !

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៨១នាក់ ជាពលករមកពីប្រទេសថៃ ១៦នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ១៨៧នាក់ ដែលមានរាយនាមដូចមានតាមតារាងខាងក្រោម ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័ក កម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥,១០៧នាក់ បានព្យាបាលជាសះស្បើយ ៤.០៣៥នាក់ ករណីស្លាប់ ៦៣នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ១.០០៩នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print