ទៀតហើយកូវីដ-១៩ ! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២

ចែករំលែក៖

ភ្នំពេញ,ក្រុមគ្រូពេទ្យបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងបុរីពិភពថ្មីគួស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មូលហេតុ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៥នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនដែលពាក់ព័ន្ធនឹងទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!
អនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា សូមអរគុណ។ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print