កាលពីថ្ងៃទី២១ខែសីហា ព្យុះ Grace បានឆ្លងកាត់ឆ្នេរសមុទ្រម៉ិចស៊ីកូ ហើយវាយប្រហារចូលដីគោក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់ និងបាក់ដី សម្លាប់មនុស្ស៨នាក់និង៣នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Grace ជាព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បានវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ ដោយមានល្បឿនខ្យល់ដល់ទៅ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ព្យុះនេះបានវាយប្រហារចូលក្នុងតំបន់ Tecolutla រដ្ឋ Veracruz នៅថ្ងៃទី២១ខែសីហាពេលវេលាក្នុងតំបន់ ។ ព្យុះហឺរីខិន Grace ដែលជាព្យុះហឺរីខិនទីពីរនៅតំបន់មហាសមុទ្រអាត្លង់ទិកប្រចាំរដូវកាលនេះ បានធ្វើដំណើរទៅដល់ម៉ិចស៉ីកូកាលពីថ្ងៃសៅរ៍សប្តាហ៍នេះជាមួយល្បឿនខ្យល់២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានបង្កការជន់លិចធ្ងន់ធ្ងរ នៅតំបន់ជាច្រើនកន្លែងក្នុងរដ្ឋវេរ៉ាគ្រូស (Veracruz) ភាគខាងកើតប្រទេស។ យោងតាមរបាយការណ៍ចុងក្រោយ របស់អាជ្ញាធរឧតុនិយមម៉ិចស៉ីកូ ព្យុះហឺរីខិន Grace បានថយចុះថាមពល និងត្រូវចាត់ថ្នាក់ត្រឹមជាព្យុះត្រូពិក ក្រោយមកដល់លើដីគោកបានប៉ុន្មានម៉ោង ហើយវាស្ថិតនៅចម្ងាយជាង៥០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីម៉ិចស៉ីកូស៉ីធី៕ដោយ៖ធិរីណា
ប្រភព៖Phunuonline.com.vn