គ្រោះទឹកជំនន់នៅអាមេរិក ស្លាប់និងបាត់ខ្លួនរាប់សិបនាក់

ចែករំលែក៖

តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឺងថា គ្រោះទឹកជំនន់នៅក្នុងរដ្ឋ Tennessee កាលពីចុងសប្តាហ៍ កន្លងមក បានសម្លាប់មនុស្ស ២១នាក់ និង៥០នាក់ទៀតបាត់ខ្លួន។ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២២ខែសីហា (ពេលវេលានៅអាមេរិក) ប្រធានាធិបតីចូ បៃឌិន បានសរសេរថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ យើងបានទំនាក់ទំនងជាមួយ ពលរដ្ឋក្នុងសហគមន៍ដែលរងគ្រោះ ហើយនឹងផ្តល់ជំនួយដល់ពួកគាត់ក្នុងពេលចាំបាច់បំផុត»។ មន្ត្រី Tennessee បានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងមកនៅក្នុងរដ្ឋនេះ ពិសេសគឺនៅតំបន់ Humphreys បណ្តាលឱ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ។ តំបន់ខ្លះមានទឹកជន់ឡើងដល់ដំបូលផ្ទះ ។ នាយកគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅក្នុងរដ្ឋ Tennessee បានឱ្យដឹងថា នៅក្នុងរដ្ឋនេះត្រូវប្រកាសអាសន្នកម្រិតទី៣ពីគ្រោះទឹកជំនន់ ៕ដោយ៖ធិរីណា

...

រូបថត៖Tennessee.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print