នៅព្រឹកថ្ងៃទី២៣ខែសីហា មានករណីផ្ទុះស្ថានីយខួងប្រេងរបស់ក្រុមហ៊ុនប្រេង Mexico Pemex (Petroleos Mexicanos) ស្ថិតនៅឈូងសមុទ្រប្រទេសម៉ិចស៊ីកូ។ ការឆាបឆេះនេះបង្កឲ្យមានផ្សែងខ្មៅគ្របដណ្តប់ពេញដែនអាកាស ស្ថិតនៅស្ថានីយ Ku-Alpha ក្នុងតំបន់ឆ្នេរសមុទ្រ Tabasco ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ករណីផ្ទុះខាងលើបណ្តាលឲ្យមានមនុស្ស៦នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ករណីផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ខែសីហា ។ បច្ចុប្បន្ន ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង ។ អណ្តូងប្រេង Ku-Maloob-Zaap គឺជាអណ្តូងប្រេងនៅតំបន់សមុទ្រធំបំផុតលើពិភពលោក អាចខួងបានប្រេងដល់ទៅ១,៧លានបារ៉ែលក្នុងមួយថ្ងៃ។ ស្ថានីយខួងប្រេងមួយចំនួនរបស់ក្រុមហ៊ុន Pemex ធ្លាប់ជួបបញ្ហាផ្ទុះឆេះផងដែរ បង្កឲ្យខាតបង់ជាច្រើន ។ បច្ចុប្បន្ន ក្រុមហ៊ុន Pemexកំពុងតែដំណើរការស្ថានីយខួងប្រេងដល់ទៅ៨១កន្លែង ក្នុងនោះមានស្ថានីយខួងប្រេងនៅកណ្តាលសមុទ្រមានដល់ទៅ១១ កន្លែង៕ដោយ៖ធីរីណា
ប្រភព៖Ycatan.
រូបថត៖Twitter/VNA.