ការប្រកួតនៅលីកកំពូលបារាំង Ligue 1 រវាងក្រុម Nice នឹងក្រុម Marseille នៅកីឡដ្ឋាន Allianz Riviera កាលពីយប់ថ្ងៃអាទិត្យត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Nice ជាច្រើននាក់បានសម្រុកចូលទីលានដើម្បីវាយកីឡាករក្រុមភ្ញៀវ Marseille ។
សារព័ត៌មាន BBC Sport បានផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅនាទីទី៧៤ ហើយកីឡាករបាននាំឱ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅលើទីលាន បន្ទាប់មកក៏មានកីឡាករដើរចេញពីទីលាន។ នោះពេលនោះកីឡាករ Dimitri Payet បានគប់ដបទឹកចូលទៅក្នុងហ្វូងមនុស្ស ធ្វើឲ្យអ្នកគាំទ្រក្រុម Nice ខឹងសម្បាក៏សម្រុកចូលទីលានប្រកួត ធ្វើឲ្យមានការប្រតាយប្រតប់គ្នាកើងឡើង។
អ្នកគាំទ្រមួយចំនួនបានសម្រុកចូលទីលានប្រកួតដែលនាំឱ្យអាជ្ញាកណ្តាលលោក Benoit Bastien ផ្អាកការប្រកួតជាបណ្តោះអាសន្ន។ ការប្រកួតចាប់ផ្តើមឡើងនៅពេលដែលក្រុម Nice នាំមុខ ១-០ បន្ទាប់ពីការស៊ុតបញ្ចូលទីពីកីឡាករ Kasper Dolberg នៅនាទីទី៤៩ ហើយនៅក្នុងការប្រកួតតង់ទី២ក៏មានហេតុការណ៍នេះកើតឡើងតែម្តង។
ទោះបីលទ្ធផលក្រុម Nice នាំមុខ១ទល់០ទៅលើក្រុមភ្ញៀវ Marseille ក៏ដោយក៏លទ្ធផលនេះគឺទុកជាមិនបានការ ហើយអាជ្ញាកណ្តាល និងគណៈកម្មការប្រកួតលីកកំពូលបារាំងសម្រេចលុបចោលការប្រកួតនេះ រង់ចាំការស៊ើបអង្កេតរកមូលហេតុពិត និងឈានដល់ការប្រកួតឡើងវិញរវាងក្រុមទាំង ៕ (រូបភាព ៖ BBC Sport)