ក្រោយរយៈពេល១ខែផ្ទុះកូវីដ-១៩ ពេលនេះចិនមិនមានករណីឆ្លងក្នុងសហគមន៍ឡើយ

ចែករំលែក៖

មន្ត្រីសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃទី២៣ខែសីហាថា មិនមានករណីឆ្លងកូវីដ-១៩មួយករណីណាឡើយនៅក្នុងសហគមន៍ ។ នេះគឺជាលើកដំបូងហើយដែលចិនមិនមានករណីឆ្លងថ្មីចាប់តាំងពីដើមខែកក្កដាមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងសហគមន៍នៃប្រទេសចិនមិនមានទៀតឡើយ ។ រលកកូវីដ-១៩ថ្មីផ្ទុះឡើងកន្លងមកទៅលើបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងណាងជីង ភាគខាងកើតប្រទេសចិន នៅថ្ងៃទី២០ខែកក្កដា។ ក្រោយមកក៏បានឆ្លងរាលដាលដល់មនុស្ស១២០០នាក់ផ្សេងទៀតក្នុងប្រទេសចិន។ ការឆ្លងកូវីដ-១៩ថ្មីធ្វើឱ្យចិនត្រូវអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ហើយបានធ្វើតេស្តរកកូវីដ-១៩ នៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។ ជាក់ស្តែងនៅក្នុងទីក្រុងវូហានមានពលរដ្ឋជាង ១១លាននាក់គឺត្រូវធ្វើតេស្តទាំងអស់ ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះគឺបានធ្វើតេស្តរួចរាល់។ អ្វីដែលពិសេសទៀតនោះគឺមិនមានអ្នកស្លាប់ដោយកូវីដ-១៩ក្នុងករណីឆ្លងថ្មីនោះឡើយ ហើយករណីឆ្លងស្ថិតនៅក្នុងទីក្រុងណាងជីង និងទីក្រុងសៀងហៃ។ ករណីឆ្លងនៅទូទាំងប្រទេសចិន បានថយចុះក្រោម១០នាក់នៅសប្តាហ៍កន្លងមក ក្រោយឆ្លង ខ្ពស់នៅដើមខែសីហា ។ កាលពីចុងសប្តាហ៍កន្លងមកទីក្រុងសៀងហៃក៏បានធ្វើចត្តាឡីស័ករាប់រយនាក់ដែរក្រោយពេលរកឃើញបុគ្គលិកផ្នែកដឹកជញ្ជូន២រូបនៅអាកាសយានដ្ឋានឆ្លងកូវីដ-១៩ ។ ពាក់ព័ន្ធនឹងអ្នកដំណើរចូលក្នុងប្រទេសចិននៅថ្ងៃទី២៣ខែសីហា នេះបានរកឃើញករណីឆ្លងថ្មីដល់ទៅ២១នាក់ គឺបានថយចុះបើប្រៀបធៀបនិឹងថ្ងៃ២២ខែសីហាមានករណីឆ្លងថ្មីដល់ទៅ៣២នាក់៕ដោយ៖ធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print