មេខ្យល់ម្នាក់បម្រុងនាំពលករលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ មេខ្យល់ម្នាក់បាននាំពលករ៧នាក់បម្រុងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ ធ្វើការឃាត់ខ្លួនបាន។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨១៧ បានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន១នាក់ ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប្រាក់ សាយ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានសាកសួរនិងធ្វើការអប់រំ ណែនាំរួច កម្លាំងជំនាញរបស់លោកបានប្រគល់ពលករខ្មែរទាំងអស់រួមទាំងមេខ្យល់ឱ្យទៅកម្លាំងនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print