Update, ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសជូនព័ត៌មាន ស្តីពីអង្គការសុខភាពពិភពលោក (WHO) ជូនជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តី ប្រកាសជូនព័ត៌មានដោយបញ្ជាក់យ៉ាងដូច្នេះថា, នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយ របស់អង្គការសុខភាពពិភពលោក (WHIO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li bilan តំណាងអង្គការសុខភាពពិភពលោក ប្រចាំ កម្ពុជា។ សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមមាន ១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខារបន្ទាប់បន្សំ ២) សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមមាន ម៉ាស់ ចំនួន 160,000ម៉ាស់ ស្រោមដៃចំនួន 160,000 និងជែលលាងដ ចំនួន 8.75(ដប និង ៣) សម្ភារៈអប់រំសុខភាព ចំនួន (X),OX) ដែលសរុបជាទឹកប្រាក់ចំនួន USD 328,076.50)។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នដែលពាក់ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលរហូតមកដល់ ពេលនេះស្ថានភាពនៃការរាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ អាចគ្រប់គ្រងបាន។ លោកស្រី វេជ្ជបណ្ឌិត បានគូសរំលេចថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្តកិច្ចសហការ និងគាំទ្រវិស័យសុខា ភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។
លោករដ្ឋមន្រ្តី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print