ខេត្តកំពង់ស្ពឺ : វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ដូសជំរុញ ឬដូសទី៣) អំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្ត ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រួសារ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងកូវីដ១៩ (ដូសជំរុញ ឬដូសទី៣) ជូនក្រុមគ្រួសារបានចាក់សរុប ចំនួន ៤០នាក់ អង្គភាពបានប្រើប្រាស់ថ្នាំវ៉ាក់សាំង ចំនួន ៤០ដូស ។
ពិធីនោះក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំនិងសម្របសម្រួល ការងារអោយមានរបៀបរៀបរយ សណ្តាប់ធ្នាប់ រក្សាគម្លាតសុវត្ថិភាព បានតាមវិធានសុខាភិបាល។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រួសារកងកម្លាំង ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕
ដោយ, សិលា