រដ្ឋមន្រ្តីក្រសួងការងារ ដឹកនាំពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពង្រឹងចលនាកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពង្រឹងចលនាកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ក្នុងគោលបំណងរៀបចំជាឯកសារបង្ហាញផ្លូវបន្ថែមទៀត ដល់ការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តីក្រសួងការងារ បន្តថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ ស្ថិរភាព សន្តិសុខការងារ និងប្រាក់ចំណូល របស់បងប្អូនកម្មករនិយោជិត និងពលករខ្មែរនៅក្រៅប្រទេស ជាពិសេសការបន្តអនុវត្តអនុសាសន៍គន្លឹះទាំង១០ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិការងារ និងការគំាពារសង្គម ស្របតាមបាវចនា “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print