ខេត្តស្ទឹងត្រែង, យោងតាមប្រភពពី: ទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់អោយដឹងថា , បើតាមលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ថារហូតមកទល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទDelta ត្រូវបានរកឃើចំនួន១៨នាក់បន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង ដែលនេះជាកម្រិតឆ្លងមួយដែលខេត្តស្ទឹងត្រែងត្រូវធ្វើការប្រកាសអាសន្នហើយ និងជាពេលវេលាមួយដែលរដ្ឋបាលគួបន្តធ្វើការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀតបន្ថែមថា ការឆ្លងជំងឺកូវីដ-១៩ប្រភេទdelta គឺដោយសារមានការឆ្លងនាំចូលពីបុរស២នាក់មកពីខេត្តបន្ទាយមានជ័យ និងបានរាលដាលចូលដល់ក្រុងស្ទឹងត្រែង ជាពិសេសមានការឆ្លងច្រើនស្ទើតែគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងត្រែង ។
លោកបានជំរុញដល់ប្រជាពលរដ្ឋសូមឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តទៅតាមវិធានការសុខាភិបាល តាមរយះការក្សាគម្លាតគ្នា ប្រើម៉ាស់ជាប្រចាំ លាងដៃជាមួយអាកុលឲ្យបានញឹកញាប់ ចំណុចសំខាន់អនុវត្តឲ្យបាននូវវិធានការ៣កុំ ៣ការពារ ដែលជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី។
គួបញ្ជាក់ផងដែរថាគិតត្រឹមវេលាម៉ោង២:៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១អ្នកវិជ្ជមានជំងឺកូវីដ១៩ប្រភេទDelta ក្នុងខេត្តស្ទឹងត្រែងបានកើនឡើងសរុបចំនួន៤៦នាក់ហើយ។
រដ្ឋបាលខេត្តបានលើកឡើងថា, សូមគោរពផ្ញើជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តារួមគ្នាអនុវត្តវិធានការដោយអត់ធ្មត់ និងហ្មត់ចត់ ដើម្បីដោះស្រាយបញ្ហាដ៏លំបាកនេះ ដើម្បីសុខភាព និងអាយុជីវិតប្រជាជនយើង🙏 ប្រជាពលរដ្ឋគ្រប់រូបមានភារកិច្ចចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩។ សូមអរគុណ🙏។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេច បន្តបិទខ្ទប់ក្រុងស្ទឹងត្រែង រយះពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីវេលាម៉ោង២៣:៥៩ យប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១នេះ រហូតដល់វេលាម៉ោង ២៣:៥៩នាទីយប់ ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ខាងមុខ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការីករាលដាលនែជំងឺកូវីដ-១៩បំប្លែងថ្មីDeltaក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕