អាហ្វហ្គានីស្ថានប្រឈមកង្វះស្បៀងអាហារចាប់ពីខែកញ្ញាឆ្នាំ២០២១តទៅ

ចែករំលែក៖

ប្រទេសអាហ្វហ្គានីស្ថានប្រឈមនឹងការអស់ស្បៀងអាហារចាប់ពីខែកញ្ញាតទៅ ប្រសិនបើមិនមានប្រភពផ្គត់ផ្គង់ស្បៀងអាហារជាបន្ទាន់នោះទេ។

អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុលបានផ្អាកទទួលយន្តហោះពាណិជ្ជកម្ម ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពដឹកជញ្ជូនទំនិញមកកាន់ប្រទេសនេះ ។ នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៤ខែសីហា អង្គការ WHO បានព្រមានថា ប្រភពផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាលគឺគ្រប់គ្រាន់សម្រាប់ប្រើប្រាស់រយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ កម្មវិធីស្បៀងអាហារពិភពលោក WFP នឹងរៀបចំកម្មវិធីផ្តល់ស្បៀងអាហារ តាមផ្លូវគោកវិញដើម្បីទប់ស្កាត់កង្វះស្បៀងអាហារ ។ ប៉ុន្តែប្រសិនបើមិនប្រញាប់នោះទេ នឹងត្រូវអស់ស្បៀងនៅខែក្រោយនេះ ។ ច្រកផ្លូវគោកដឹកជញ្ជូនស្បៀងអាហារមកពីប្រទេសអ៊ុយបេគីស្ថាន ប៉ាគីស្ថាន និង តួកមេនីស្ថាន ។ នៅពេលនេះអាហ្វហ្គានីស្ថានត្រូវការស្បៀងអាហារ៥៤តោនទើបអាចផ្គត់ផ្គង់ពលរដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២១។
នៅពេលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន Pajhwok នាថ្ងៃអង្គារនេះ បានផ្សាយថា ក្រុមតាលីបង់បានតែងតាំងមន្រ្តីជាន់ខ្ពស់មួយចំនួន រួមមាន រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីមហាផ្ទៃ និងប្រមុខស៉ើបការណ៍សម្ងាត់ជាតិ ជាដើម។
សារព័ត៌មាន Pajhwok បានផ្សាយថា លោក Gul Agha នឹងទទួលតួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រីឯលោក Sadr Ibrahim នឹងកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃស្តីទី។ ចំណែក លោក Najibullah នឹងត្រូវតែងតាំងជាប្រមុខស្ថាប័នចារកម្ម ខណៈដែលលោក Mullah Shirin នឹងក្លាយជាអភិបាលខេត្តកាប៊ុល ហើយលោក Hamdullah Nomani នឹងឡើងជាអភិបាលក្រុងកាប៊ុល។ ក្រុមតាលីបង់ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាស់ ដែលគាំទ្រដោយអាមេរិកបានដួលរលំនៅពេលក្រុមសកម្មប្រយុទ្ធនេះ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ៕ ដោយ៖សាធី

ប្រជាជនដែលត្រូវបានផ្លាស់ប្តូរទីលំនៅចេញពីលំនៅដ្ឋានរបស់ពួកគេរស់នៅក្នុងជំរំជនភៀសខ្លួនហាជីនៅកានដាហាប្រទេសអាហ្វហ្គានីស្ថានកាលពីដើមខែសីហា។

...

រូបភាព៖ Unicef

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print