អគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាល សុខ លាភ មេត្រី នៅខណ្ឌបឹងកេង​រងការខូចខាតសម្ភារមួយចំនួនធំ

ចែករំលែក៖

​ ភ្នំពេញ​ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះមន្ទីរពហុព្យាបាល​ សុខ​ លាភ​ មេត្រី​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្បែរកែងមហាវិថីព្រះមុនីវង្ស​ ក្នុងភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍​កាលពីវេលាម៉ោង​ ១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១​ ។
​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ម្ចាស់មន្ទីរពហុព្យាបាលសុខ លាភមេត្រីឈ្មោះ សុខ​ វិសាល​គុណ​ ភេទប្រុស អាយុ​២៥ឆ្នាំ​ ហើយមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើងគឺដោយសារតែឆ្លងចរន្តអគ្គិសនី​ ដោយបានបំផ្លាញ​ថ្មបេតុង​ទំហំ​ ១២ម៉ែត្រ​ x​ ២០ម៉ែត្រ​ ខូចខាតម៉ាស៉ីនត្រជាក់ចំនួន​១គ្រឿង,​ តុទូដាក់សម្ភារមួយចំនួន​ តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
​ ក្នុងប្រតិបត្តិការសង្គ្រោះ​ នៃការពន្លត់អគ្គិភ័យនេះ​ កម្លាំងសមត្ថកិច្ចជំនាញបាន​ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន​៥គ្រឿង ប្រើប្រាស់ទឹកអស់​៥ឡាន ស្មើនឹង២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ចំនួន​២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ទេ ដោយរលត់ទាំងស្រុងនៅវេលាម៉ោង​១០និង៥០នាទីព្រឹក ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print