ក្រោយរយៈពេលជិត២ឆ្នាំខិតខំទប់ស្កាត់ការឆ្លងកូវីដ-១៩ តែប្រទេសឥណ្ឌូនេស៊ីមិនអាចទប់ស្កាត់បានល្អនោះដែរ ដោយមានពលរដ្ឋដល់ទៅជាង៤លាននាក់ហើយឆ្លងកូវីដ-១៩ គឺខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន និងខ្ពស់លំដាប់ទីពីរបន្ទាប់ពីប្រទេសឥណ្ឌា។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចកាត់បន្ថយការរឹតត្បិតនៅក្នុងតំបន់ដែលមានករណីឆ្លងកូវីដ-១៩តិច ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងកូវីដ-១៩ តែ ១៩.១០៦នាក់ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ៤.០០៨.១៦៦នាក់ ។
ចំពោះការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី ដែលតា ប្រទេសកោះមួយនេះក៏មានករណីឆ្លងកើនឡើងទ្វេដងផងដែរ ពី២លាននាក់ឡើងដល់ទៅ ៤លាននាក់ ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។ ពេលនេះបើទោះបីករណីឆ្លងកូវីដ-១៩ បានថយចុះប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើប្រៀបធៀបនឹងការឆ្លងដល់កំពូលនាខែកក្កដា តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះនៅតែខ្ពស់គឺមានដល់ទៅ១០៣៨នាក់ក្នុងមួយថ្ងៃ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើង ១២៨.២៥២នាក់។
កាលពីថ្ងៃទី ២៤ខែសីហា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចាប់ផ្តើមកាត់បន្ថយការរឹតត្បិតក្នុងសហគមន៍ ពិសេសនៅក្នុងរដ្ឋធានីចាការតា។ ក្រៅពីនេះនៅក្នុងតំបន់ជាច្រើនក៏បានកាត់បន្ថយកម្រិតពីទី៤ចុះមកទីបីវិញ។ ឥណ្ឌូនេស៊ីបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមកទល់ពេលនេះបានចាក់ជូនពលរដ្ឋជាង ៩១លានដូសហើយ ក្នុងនោះមានពលរដ្ឋជាង ៣២លាននាក់បានចាក់រួចរាល់គ្រប់ចំនួនពីរដូសស្មើនឹង១៥,៦៧%។ ឥណ្ឌូនេស៊ីជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤លើពិភពលោក បានកំណត់គោលដៅចាក់ជូនពលរដ្ឋ២០៨លាននាក់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២២៕ ដោយ៖ធីរីណា
ឥណ្ឌូនេស៊ីពន្លឿនកម្មវិធីចាក់វ៉ាក់សាំង (រូបភាព៖ CNN Indonesia)