រថយន្តRAV4 ពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវលេខ២៧១នៅស្ថានីយបូ​មទឹកបឹងត្របែក​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់បានបេីករថយន្តយ៉ាងលឿនមិនប្រុងប្រយ័ត្នបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យក្បាលថ្មនោះខូចខាត​តិចតួច​ តែរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧​ និង៣០នាទីយប់​ ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវលេខ២៧១ ជាប់ស្ថានីយបឹងត្របែក​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ​ខណ្ឌចំការមន​ ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AI-4188 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត​យ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យក្បាលថ្មខូចខាតតិចតួច តែរថយន្តបង្កបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លូនមកដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print