លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំអំណោយជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ទៅប្រគល់ជូន លោកយាយអាយុ១០១ឆ្នាំ , ១០៣ឆ្នាំនៅខេត្តពោធិ៍សាត់ !

ចែករំលែក៖

ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃទី ២៦ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញធ្វើដំណើរមកខេត្តពោធិ៍សាត់ ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ រ៉ុប អុឺន ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិវាលវង់ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងជូនលោកយាយ ច ធឿន ព្រះជន្ម ១០៣ឆ្នាំ រស់នៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា, កម្ពុជា​​!​ ថ្ងៃ​នេះ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២៣នាក់ និង​​អ្នក​ជាសះស្បើយ​ ២៩១នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៥ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៤២៣នាក់ទៀត ជាសះស្បើយ ២៩១នាក់ និងស្លាប់​ ០៦នាក់៖
– ករណីឆ្លងសហគមន៍ ៣១២នាក់
– អ្នកដំណើរពីបរទេស ១១១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 90,958 នាក់
– អ្នកជាសះស្បើយ= 86,993 នាក់
– អ្នកស្លាប់= 1,841 នាក់។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,៣៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print