ឡំប្រឺតាបុកម៉ូតូឆ្លងផ្លូវជ្រុលធ្លាក់ក្នុងប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវឡំប្រឺតាបេីកបុករងការខូចខាតចំណែកឡំប្រឺតាជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ តែសំណាងដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលផ្សារមនោរម្យ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IW-4914 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពី
កេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតឆ្លងផ្លូវ ហើយស្របបេលនោះក៏មានបុរសម្នាក់បេីកឡំប្រឺតា​ ពណ៌ស​មានឆ្នូតក្រហម ពាក់ស្លាកលេខភ្នំពេញ1HV-3501 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យរងការខូចខាត​ ហេីយឡំប្រឺតាបានជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយព្រមយកទៅជួសជុលរៀងៗខ្លូនបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print