ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋចំនួន ១៥២នាក់ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីជំងឺកូវីដ១៩ បំប្លែងថ្មី Delta ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលធ្វើតេស្តរហ័សលើកទី១ អវិជ្ជមានទាំងអស់ នៅបន្តរងចាំលទ្ធផលតេស្តនៅមន្ទីរពិសោធន៍ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងខាងលើ មិនទាន់បានយកសំណាក ។
សូមសហការដើម្បីយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីតាមដានសុខភាពរយៈពេល ២១ថ្ងៃ ៕
...
ដោយ, សិលា