អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ​សំណាក​អាជីវករជាង​១០០​នាក់​ ខណៈ​អ្នកជំងឺកូវីដ​-១៩​ ប្រភេទ​ដែល​តា ចូល​ផ្សារ​ធំ​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរ​ខណ្ឌដូនពេញ នៅថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ​ ចុះ​បិទ​ចរាចរណ៍ជុំវិញ​ផ្សារ​ធំ​ថ្មី ខណៈ​ក្រុម​គ្រូពេទ្យបាន​និង​កំពុង​យក​សំណាក​អាជីវករជាង​១០០​នាក់ ស្ថិត​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី សង្កាត់​ផ្សារថ្មី​ទី១​ ​ខណ្ឌដូនពេញ។

បើ​យោង​តាម​សេចក្តីរាយការណ៍​ជាបឋមពីផ្សារធំថ្មី ​បានឱ្យ​ដឹង​ថា លទ្ធផល​ធ្វើតេស្ត​រហ័ស រក​ឃើញ វិជ្ជមាន ចំនួន ​២​នាក់​​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ។ 

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​២៦ ខែសីហា​​​នេះដែរ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន៤២៣​ នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន២៩១ នាក់ និងករណីស្លាប់០៦​ នាក់​។​

– ករណីឆ្លងសហគមន៍ ៣១២នាក់

– អ្នកដំណើរពីបរទេស ១១១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 90,958 នាក់

– អ្នកជាសះស្បើយ= 86,993 នាក់

– អ្នកស្លាប់= 1,841 នាក់

ដោយ​ឡែក​អាជ្ញាធរមូលដ្ឋាន​ ក៏បានបញ្ជាក់ពីមូលហេតុថា​ មាន​អ្នកជំងឺ​កូ​វី​ដ-១៩​ បំប្លែង​ថ្មី ប្រភេទ​ដែល​តា មក​ទីតាំង​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០២១សូម​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទីតាំង​ខាងលើ តាមដាន​សុខភាព​រយៈពេល​២១​ថ្ងៃ ដើម្បី​សុវត្ថិភាពទាំងអស់គ្នា៕

ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print