ពិបាកចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ពលរដ្ឋនាំគ្នាទៅកាន់ព្រំដែនជាប់ប៉ាគីស្ថាន

ចែករំលែក៖

ពលរដ្ឋអាហ្វហ្គានីស្ថាននាំគ្នាសម្រុកទៅកាន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថានដើម្បីភៀសខ្លួនចេញពីប្រទេស ក្រោយពេលក្រុមតាលីបង់គ្រប់គ្រង ដែលអាចប្រឈមនិឹងបញ្ហាសន្តិសុខ។ សារព័ត៌មានInside បានផ្សាយថា អាហ្វហ្គានីស្ថាននិងប៉ាគីស្ថានមានបន្ទាន់ព្រំដែនរួមរហូតដល់ទៅ ២៥០០គីឡូម៉ែត្រ ហើយច្រកទ្វារអន្តរជាតិចំនួនពីរស្ថិតនៅស្រុក Spin Boldak ជិតទីក្រុង Chaman ប្រទេសប៉ាគីស្ថាន។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក មានមនុស្សជាច្រើនទៅកាន់ព្រំដែន ដើម្បីបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ជាមួយគ្នានេះដែរក៏មានពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនផងដែរ មានបំណង់ចង់វិលត្រឡប់ចូលប្រទេសវិញ ក្រោយភៀសខ្លួនជាច្រើនឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថាន។ នៅពេលនេះគេមិនទាន់ដឹងថាមានពលរដ្ឋប៉ុន្មាននាក់ចង់ចេញពីប្រទេស និងប៉ុន្មាននាក់ទៀតចង់ចូលប្រទេសវិញនោះឡើយ។ ជាមួយគ្នានេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិមួយទៀតមានចម្ងាយពី Chaman ប្រមាណ ៩០០គីឡូម៉ែត្រ ជាប់ព្រំដែនខេត្ត Khyber Pakhutunkhwa របស់ប្រទេសប៉ាគីស្ថាន បានដាក់ពង្រាយកម្លាំងទាហានការពារ ខណៈជនភៀសខ្លួនអាហ្វហ្គានីស្ថានជាច្រើនសម្រុកទៅទីនោះ។ តាមសារព័ត៌មានរ៉យទ័រ ច្រកទ្វារព្រំដែននៅតំបន់ Spin Boldak បានបើកទាំងស្រុងវិញ នៅថ្ងៃទី២១ខែសីហា ក្រោយរយៈពេលមួយសប្តាហ៍បានបិទបន្ទាប់ពីក្រុមតាលីបង់ដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាន ។ រថយន្តដឹកទំនិញត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ក្រោយរដ្ឋាភិបាលប៉ាគីស្ថានបានព្រមព្រៀងជាមួយក្រុមតាលីបង់៕ដោយ៖ធីរីណា

...

មនុស្សម្នាឡើងចូលព្រលានយន្តហោះអន្តរជាតិហាមីដកាហ្សៃក្នុងការប៉ុនប៉ងចង់រត់ចេញពីអាហ្វហ្កានីស្ថាននៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១។ ប្រភព៖baotintu.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print