ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការសរុបចំនួន៤៥គ្រួសារ រស់នៅក្នុងសង្កាត់ឃ្មួញ ទទួល​អំណោយ​ពី​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​សែនសុខ​

ចែករំលែក៖

ភ្នំពេញ៖​ ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដឹកនាំដោយ​ លោក អ៊ុច សម្បត្តិ ប្រធានក្រុម នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២១នេះ​ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង២០គ្រួសារ ជនពិការ៥គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ សរុបចំនួន៤៥គ្រួសារ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នាឱកាសនោះ​ ក្នុងនាម​អនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ លោកប្រធានក្រុម បានលេីកឡេីងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ក្នុងការយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​

ជាមួយគ្នានេះ​ លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់​ សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

ដោយ​ឡែក​ក្នុង​អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម,​ មី១០កញ្ចប់​ ,ទឹកសុីអុីវ២ដប​ ,ទឹកត្រី២ដប​ ,ត្រីខ២កំប៉ុង​ ,ម៉ាស១កញ្ចប់​ ,ជែល១ដប និងថវិកាចំនួន២មុឺនរៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print