ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ទីតាំងផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ករណីDelta ក្រុមគ្រូពេទ្យបានបញ្ចប់ការយកសំណាក។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, លទ្ធផលតេស្តរហ័សលើកទី៣ របស់ប្រជាពលរដ្ឋ ១១៩នាក់ គឺអវិជ្ជមានទាំងអស់!!!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ចំពោះប្រជាពលរដ្ឋដែលខកខានមិនទាន់បានយកសំណាក សូមកុំភ្លេចទៅយកសំណាកនៅទីតាំងដែលជិតកន្លែងដែលបងប្អូនរស់នៅបំផុត!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាពសូមបន្តតាមដានសុខភាព ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
...