៦ខែដើមឆ្នាំនេះសមត្ថកិច្ចជួយស្រ្តីខ្មែរចាញ់បោក​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ ចំនួន​ជាង​២៣០​នាក់

ចែករំលែក៖

ភ្នំពេញ ៖ ​ លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​បាន​ថ្លែងប្រាប់​​នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ​ថា រយៈពេល​៦​ខែ ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​ជួយ​ស្ត្រី​រងគ្រោះ ដែល​ចាញ់បោក​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ ពី​ប្រទេស​ចិន បាន​ចំនួន​២៣០​នាក់​។​
តាមការបញ្ជាក់​របស់លោក កុយ គួ​ង នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​១២​នាក់ ដែល​បាន​រងគ្រោះ​ដោយ​ការជួញដូរ ហើយ​ពួកគេ​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០២ ខែកញ្ញា ខាងមុខ តាម​ជើងយន្តហោះ K6669​។​

ដោយឡែក​ទាក់ទង​ករ​ណី​ជួញដូរ​នេះដែរ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ធ្លាប់បាន​ប្រាប់អ្នកសារព័ត៌មាន​ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​កេងប្រវ័ញ្ច បាន​ចំនួន​១៩៨​ករណី ក្នុងនោះ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន​៧២១​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២៩១​នាក់ ហើយ​ការបង្ក្រាប​ចំនួន​១៩៨​ករណីនេះ គឺ​កើនឡើង​១៣៥​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២០ ដែលមាន​ត្រឹមតែ ៦៣​ករណី​ប៉ុណ្ណោះ​៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print